ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំ ក្រុមការងារ អន្តរក្រសួងរៀបចំ តាក់តែងលិខិតបទដ្ឋាន គតិយុត្ត ពាក់ព័ន្ធនឹង ការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ

    នៅទីស្តីការ ក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែង សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានដឹកនាំកិច្ចប្រជុំក្រុមការងារបន្តពិនិត្យពិភាក្សាសេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។