ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

កិច្ចប្រជុំ អនុក្រុមការងារស្រាវជ្រាវ និងរៀបចំតាក់តែងសេចក្តីព្រាង អនុក្រឹត្យកំណត់ដោយច្បាបប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ


 

     នៅទីស្តីការ ក្រសួងយុត្តិធម៌ ថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារអន្តរក្រសួងទទួលបន្ទុករៀបចំតាក់តែង សេចក្តីព្រាងអនុក្រឹត្យស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ បានអញ្ជើញចូលជាអធិបតី នៃកិច្ចប្រជ៉ំក្រុមការងារបច្ចេកទេសក្រសួងយុត្តិធម៌ ដែលមាន ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនេះ ដើម្បីប្រជ៉ំពិភាក្សា លើការរៀបចំតាក់តែងអនុក្រឹត្យបានបញ្ញត្តិក្នុងមាត្រា១៨ (លិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្ត) នៃច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។