ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បួងសួងសុំសេចក្តីសុខលើទ្រព្យសម្បត្តិថ្មីក្នុងវិស័យយុត្តិធម៌ នាទឹកដីអង្គរខេត្តសៀមរាប

    នៅព្រឹកថ្ងៃអង្គារ ៨កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមជាមួយថ្នាក់ដឹកនាំក្រសួងមួយចំនួន បានរៀបចំពិធីបួងសួងសុំសេចក្តីសុខ លើទ្រព្យសម្បត្តិថ្មីក្នុងវិស័យយុត្តិធម៌ នាទឹកដីអង្គរខេត្តសៀមរាប និងសូមចែករំលែកកុសលផលបុណ្យទាំងឡាយ ក៏ដូចជាពរជ័យនៃសេចក្តីសុខ និងសិរីសួស្តីជ័យមង្គលគ្រប់បែបយ៉ាងដែលកើតចេញពីការបួងសួងនេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្រ្តីរាជការនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីទាំងអស់ ៕