ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជួបជាមួយប្រធានស្តីទីរបស់ Jica នៅកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធ

        នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេស រៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ក្រសួងយុត្តិធម៌ ជួបជាមួយប្រធានស្តីទីរបស់ JICA នៅកម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើគម្រោងនៃការរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា និងគម្រោងផ្សេងៗទៀតដែលជាអាទិភាពរបស់ក្រសួងយុត្តិធម៌។