ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ នៃ(គ.យ.ក.ស) ដឹកនាំកិច្ចប្រជុំក្រុមការងាធ្វើការរបូកសរុបនិងវាយតម្លៃលទ្ធផលនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំទី៤ និងរៀបចំផែនការនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំ បន្តបន្ទាប់ទៀត។

       នៅក្រសួងយុត្តិធម៌ រសៀលថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៤ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត បានដឹកនាំកិច្ចប្រជុំក្រុមការងារធ្វើការបូកសរុបនិងវាយតម្លៃលទ្ធផលនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំទី៤ និងរៀបចំផែនការនៃការចុះដឹកនាំអនុវត្តយុទ្ធនាការជុំបន្តបន្ទាប់ទៀត។