ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ព្រះរាជអាជ្ញារងកម្មសិក្សាចំនួន១៥រូប ​ត្រូវបាន​តាំងស៊ប់​ក្នុងឋានន្តរស័ក្តិ​អនុព្រះរាជអាជ្ញា នៃក្របខណ្ឌ​ព្រះរាជអាជ្ញា និង​ចាត់ឲ្យទៅបំពេញការងារ​នៅអយ្យការអមសាលាដំបូងរាជធានី-ខេត្ត

ព្រះបរមរាជវាំង នាថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ​ នស/រកត/០៧២០/៧៧២ ត្រាស់បង្គាប់​តាំងស៊ប់ក្នុងឋានន្តរស័ក្តិ​អនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារង​កម្មសិក្សា​១៥រូប និងចាត់ឲ្យទៅបំពេញការងារនៅអយ្យការអមសាលាដំបូង​រាជធានី-ខេត្ត ។​