ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី៣ នៃ(គ.យ.ក.ស) ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងការរៀបចំផែនការអនុវត្តបន្ត។

   នាថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពី ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៣ ជូន ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមទី៣ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការ តំណាងពន្ធនាគារខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។