ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍន:ភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី។

      នាព្រឹក ថ្ងៃព្រហស្បត្តិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍន:ភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី គ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមពីតំណាងគណ:អភិបាលខេត្ត តំណាងស្នងនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត និងតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួនទៀត៕