ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

នាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ រៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "បច្ចេកទេសសន្ធានកម្ម" នៅខេត្តមណ្ឌលគិរី

    នាថ្ងៃ ពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានសន្ធានកម្ម និងយុត្តិធម៌មូលដ្ឋាន នៃក្រសួងយុត្តិធម៌ សហការជាមួយអង្គការអុកស្វាម(OXFARM) កម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី "បច្ចេកទេសសន្ធានកម្ម" ដល់មន្ត្រីនៃការិយាល័យនីតិកម្ម និងសម្រុះសម្រួលវិវាទមូលដ្ឋានក្រុង ស្រុក មកពីខេត្តមណ្ឌលគិរី និងខេត្តរតនគិរី សរុប ៣០ រូប ដែលវគ្គបណ្តុះបណ្តាលនេះមានគោលបំណងក្នុងការពង្រឹងសមត្ថភាពមន្ត្រីផ្តល់សេវាយុត្តិធម៌នៅថ្នាក់មូលដ្ឋាន ប្រកបដោយចីរភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម និងជាពិសេសលើកកម្ពស់ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈកិច្ចការសន្ធានកម្ម។