ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី៣ នៃ(គ.យ.ក.ស) ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ និងការរៀបចំផែនការអនុវត្តបន្ត។

  នាថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ ដោយមានការអនុញ្ញាតពី ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៣ ជូន ឯកឧត្តម សូរ ចាន់ធី អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមទី៣ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ប្រធានលេខាធិការដ្ឋានរដ្ឋបាលតុលាការ តំណាងពន្ធនាគារខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។