ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ

       នាព្រឹក ថ្ងៃអង្គារ ២រោច ខែអាសាឍ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម មាស សាវឿន អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាអនុប្រធានក្រុមការងារទី២ គ.យ.ក.ស បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ និងចំណាត់ការសំណុំរឿងកកស្ទះនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ កិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ គ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការចូលរួមពីតំណាងគណ:អភិបាលខេត្ត តំណាងស្នងការនគរបាលខេត្ត តំណាងកងរាជអាវុធហត្ថខេត្ត និងតំណាងមន្ទីរពាក់ព័ន្ធជុំវិញខេត្តមួយចំនួនទៀត៕