ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារផលិតផលក្លែងក្លាយ នៃក្រសួងយុត្តិធម៌ ដឹកនាំដោយលោក អូន ពិសាល អគ្គាធិការរង នៃអគ្គាធិការដ្ឋាន ក្រសួងយុត្តិធម៌ និងជាតំណាងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ ១១រោច​ ខែ​ស្រា​ពណ៌​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៦៥៣​ ត្រូវ​នឹង​ថ្ងៃទី២៦​ ខែសីហា​ ឆ្នាំ២០១៩​ ក្រុមការងារ​ផលិតផល​ក្លែងក្លាយ​ នៃ​ក្រសួង​យុត្តិធម៌​ ដឹកនាំ​ដោយ​លោក​  ​អូន​ ពិសាល​ អគ្គាធិការ​រង​ នៃ​អគ្គាធិការ​ដ្ឋាន​ ក្រសួង​យុត្តិធម៌​ និង​ជា​តំណាង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ បាន​ចុះ​ពិនិត្យ​ តាមដាន​ និង​ស្រង់​ទិន្នន័យ​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ផលិតផល​ក្លែងក្លាយ​ នៅ​សាលាដំបូង​ និង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​ ។