ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំវីដេអូខនហ្វឺរេន ដើម្បីត្រួតពិនិត្យការអនុវត្តការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល (TWG)។

      

     នៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោក ប្រាឌីព វ៉ាគ្លេ តំណាង OHCHR បានដឹកនាំកិច្ចប្រជុំ វីដេអូខនហ្វឺរេន ដើម្បីពិគ្រោះយោបល់ និងត្រួតពិនិត្យការអនុវត្តការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ជាមួយដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល (TWG) ដោយមានសមាសភាពចូលរួម ទាំងក្នុងនិងក្រៅប្រទេសចំនួន ៣៥រូប។