ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ប្រជុំពិនិត្យការងារកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ

              

          នារសៀលថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នាសាលាដំបូងរាជធានីភ្នំពេញ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) បានដឹកនាំប្រជុំពិនិត្យដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងរាជធានីភ្នំពេញ ជាមួយក្រុមការងារទទួលបន្ទុក និងប្រធានសាលាដំបូង ព្រះរាជអាជ្ញា និងប្រធានលេខាធិការដ្ឋាន ។ ជាមួយគ្នានេះដើម្បីរួមចំណែកដោះស្រាយនូវសំណូមពរចាំបាច់ ក្នុងនាមក្រុមការងារទីមួយនៃ គ.យ.ក.ស. ឯកឧត្តមប្រធានក្រុមការងារទីមួយ ក៏បានប្រគល់ជូននូវសម្ភារៈមួយចំនួនដូចជា កុំព្យូទ័រ ម៉ាស៊ីនបោះពុម្ភ(Printer&Photocopy) និងក្រដាសA4 ដល់សាលាដំបូង និងអយ្យការរាជធានីភ្នំពេញសម្រាប់ប្រើប្រាស់ ផងដែរ។