ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

អយ្យការអមសាលាដំបូងខេត្តកណ្តាលបានរៀបចំកិច្ចប្រជុំផ្ទៃក្នុងមួយ តបតាមមតិណែនាំរបស់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១(គ.យ.ក.ស) ដើម្បីបង្កើនល្បឿនសេវាយុត្តិធម៌ និង ពន្លឿនការដោះស្រាយសំណុំរឿងកកស្ទះឱ្យមានប្រសិទ្ធភាព

        

        យោងតាមមតិណែនាំរបស់ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ (គយកស) កាលពីថ្ងៃអង្គារ ០៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ១៤ និង៣០នាទីកន្លងមក។អយ្យការអមសាលាដំបូងខេត្តកណ្តាល ក៏បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងរួមមួយ ជាមួយលោក ព្រះរាជអាជ្ញា លោក លោកស្រីព្រះរាជអាជា្ញរង ក្រឡាបញ្ជី និងមន្ត្រីលេខាធិការដ្ឋាន នៅថ្ងៃពុធ ០៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ វេលាម៉ោង ១៦ និង៣០នាទី ដើម្បីឆ្លើតប តាមតម្រូវការនៃការទាមទារពាក់ព័ន្ធនឹងរបាយការណ៍ដែលបានធ្វើកន្លងមក និងបង្ហាញពីផែនការថ្មីរបស់ក្រុមការងារទីមួយ ចង់បាននាពេលខាងមុខ ព្រមទាំងណែនាំពីការដឹកនាំ សម្របសម្រួល ចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហាមួយចំនួន ជាមួយមន្ត្រីនគរបាលយុត្តិធម៌ ។ លើកទិសដៅ ផែនការ យុទ្ធសាស្រ្ត សម្រាប់ធ្វើរបាយការណ៍ ក្នុងយុទ្ធនាការការដោះស្រាយបញ្ហាសំណុំរឿងកកស្ទះនេះ និង ដើម្បីពន្លឿនកាដោះ ស្រាយសំណុំរឿងដែលបានកកស្ទះនាពេលកន្លងមកនេះ ឱ្យមានប្រសិទ្ធភាព។