ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំជាមួយគណៈកម្មការដុតបំផ្លាញគ្រឿងញៀន ដើម្បីត្រៀមរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននាថ្ងៃទី ២៦ មិថុនា ២០២០

     នៅថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំជាមួយគណៈកម្មការដុតបំផ្លាញគ្រឿងញៀន នៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីត្រួតពិនិត្យផ្ទៀងផ្ទាត់ បើកកញ្ចប់វត្ថុតាងគ្រឿងញៀន ត្រៀមរៀបចំយកទៅដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី ២៦ មិថុនា ២០២០ ខាងមុខនេះ។