ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

អយ្យការអមសាលាដំបូងខេត្តកំពត បានបើកកិច្ចប្រជុំនគរបាលយុត្តិធម៌ ដើម្បីពង្រឹងសមត្ថភាពការងារ និងត្រៀបរៀបចំពិធីដុតបំផ្លាញគ្រឿងញៀនក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២០ នៅខេត្តព្រះសីហនុ

         នៅរសៀលថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២០ នាសាលប្រជុំសាលាដំបូងខេត្តកំពត លោកព្រះរាជអាជ្ញាបានបើកកិច្ចប្រជុំនគរបាលយុត្តិធម៌ ខេត្តកំពត-កែប ដោយមានការអញ្ជើញចូលរួមពី លោកស្នងការរង លោកមេបញ្ជាការរងខេត្តកំពតនិងកែប តាមរបៀបវារៈប្រជុំចំនួនពីរគឺ

១-ពង្រឹងសមត្ថភាពការងារនិងប្រើកំលាំង(ភ្នាក់ងារសម្ងាត់)បង្ក្រាបចាប់យកវត្ថុតាងនិងរបៀបកសាងសំណុំរឿងធ្វើតេស្តបឋមធ្វើរបាយការណ៍សំយោគ។

២- ចូលរួមវេចខ្ចប់គ្រឿងញៀនវត្ថុតាងដែលមានសាលក្រមស្ថាពរដើម្បីត្រៀមចូលរួមដុតបំផ្លាញក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា ២០២០ នាខេត្តព្រះសីហនុ។