ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ នៃគ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត ជុំទី៣។

          នៅសាលាដំបូងខេត្តកោះកុង នាព្រឹកថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០២០ សមាជិកក្រុមការងារទី៤ នៃគ.យ.ក.ស. បានចុះទៅធ្វើការត្រួតពិនិត្យនិងផ្ទៀងផ្ទាត់លទ្ធផលនៃការអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង សម្រាប់១ខែដំបូង ដោយមានសមាសភាពអញ្ជើញចូលរួមពី លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញា លោកប្រធាន លេខាធិការរដ្ឋបាល និងមន្ដ្រីទទួលបន្ទុកមួយចំនួន ។