ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ រួមទាំងសហការីជាថ្នាក់ដឹកនាំ បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី អធិការកិច្ច នាទីស្តីការក្រសួងយុត្តិធម៌

   នាព្រឹកថ្ងៃចន្ទ ២ កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ២២ ខែមិថុនាឆ្នាំ២០២០នេះ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិកាក្រសួងយុត្តិធម៌ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការតុលាការ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ជាអគ្គនាយកអភិវឌ្ឍន៍ វិស័យយុត្តិធម៌ និង ឯកឧត្ដម ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការបានប្រជុំ​ពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី     អធិការកិច្ច  នាទីស្ដីការក្រសួងយុត្តិធម៌ ។