ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលាដំបូង និង អយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំមន្ត្រីនគរបាលយុត្តិធម៌ខេត្ត នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០

           នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានរៀបចំប្រជុំមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីលើកយកបញ្ហាប្រឈមនានាក្នុងការអនុវត្តកន្លងមក រួមគ្នាដោះស្រាយ និងលើកទិសដៅបន្ត ជាពិសេសគឺដើម្បីឆ្លើយតបទៅនឹងយន្តការដោះស្រាយការកកស្ទះសំណុំរឿងនៅសាសាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង ងួន រតនៈ លោកប្រធានសាលាដំបូងខេត្តបាត់ដំបង ជា វណ្ណៈ លោកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោក នួន សាន និង  មានការចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកស្នងការនគរបាលខេត្ត លោក លោកស្រីចៅក្រម ព្រះរាជអាជ្ញារង លោកលោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីជាមេបញ្ជាការកងរាជអាវុធហត្ថក្រុង ស្រុក លោក លោកស្រីជាអធិការក្រុង ស្រុក និងមន្រ្តីពាក់ព័ន្ធនានាផងដែរ។