ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការីជាថ្នាក់ដឹកនាំ ទៅចូលរួមប្រជុំ ការពារសេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ នៅវិមានព្រឹទ្ធសភា

     នាព្រឹក ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដោយទទួល បានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ និង មន្ត្រីជាន់ខ្ពស់នៃក្រសួងយុតិ្តធម៌ បានចូលរួមប្រជុំ ការពារសេចក្តី ព្រាងច្បាប់ស្តីពីការ ជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៤ នៅវិមានព្រឹទ្ធសភា។