ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ប្រធានសាលាដំបូង និង តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបើកកិច្ចប្រជុំពិភាក្សា រកដំណោះស្រាយ នៃការកកស្ទះសំណុំរឿង នៅសាលាដំបូងខេត្ត

        នៅវេលាព្រឹក ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំ ដឹកនាំដោយលោក ជឺ សុខ ប្រធានសាលាដំបូង និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា ដោយសមាសភាពចូលរួមមកពីស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អធិការដ្ឋាននគរបាលក្រុង-ស្រុក បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក និងពន្ធនាគារខេត្តផងដែរ ដើម្បីពិភាក្សាលើបញ្ហាដោះស្រាយការកកស្ទះសំណុំរឿង ភាពចង្អៀតណែននៃជនជាប់ឃុំក្នុងពន្ធនាគារ និងបញ្ហាប្រឈមនានាពាក់ព័ន្ធក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ ។