ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំសហការីជាន់ខ្ពស់អន្តរក្រសួង ទៅចូលរួមប្រជុំ ការពារសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយ អាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន

     នាព្រឹក ថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ ដោយទទួល បានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី រាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ និងធនាគារជាតិនៃកម្ពុជា បានចូលរួមប្រជុំ ការពារសេចក្តី ព្រាងច្បាប់ស្តីពីការ ប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយ អាវុធមហាប្រល័យ និងសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នាសម័យប្រជុំព្រឹទ្ធសភាលើកទី៥ នីតិកាលទី៤ នៅវិមានព្រឹទ្ធសភា ។