ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៣ នៃគ.យ.ក.ស. ដឹកនាំកិច្ចប្រជុំក្រុមការងារទី៣ ធ្វើការបូកសរុបរបាយការណ៍ វាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធនាការជុំទី១ និងរៀបចំផែនការនៃការអនុវត្តយុទ្ធនាការជុំទី២

          នៅក្រសួងយុត្តិធម៌ ព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៣ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត   បានដឹកនាំកិច្ចប្រជុំក្រុមការងារទី៣ធ្វើការបូកសរុបរបាយការណ៍ការងារ វាយតម្លៃលទ្ធផលនៃការអនុវត្តយុទ្ធនាការជុំទី១ និងរៀបចំផែនការនៃការអនុវត្តយុទ្ធនាការជុំទី២បន្ត។