ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យលើលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត របស់អង្គភាពអគ្គាធិការដ្ឋានកិច្ចការតុលាការ

        នាព្រឹក ថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យមើលលើលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២០ និងលើកទិសដៅបន្ត របស់អង្គភាពអគ្គាធិការដ្ឋានកិច្ចការតុលាការ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម អ៊ូ រ៉ាស៊ី អនុរដ្ឋលេខាធិការ ឯកឧត្តម ខាន់ វណ្ណ: អគ្គាធិការ ព្រមទាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅក្នុងអង្គភាពអគ្គាធិការដ្ឋានកិច្ចការតុលាការ៕