ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញទៅពន្ធនាគារព្រៃស ដើម្បីធ្វើពិធីដោះលែងទណ្ឌិតចំនួន២រូប តាមព្រះរាជក្រឹត្យលើកលែងទោស របស់ព្រះមហាក្សត្រ

          នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ បានអញ្ជើញទៅកាន់ពន្ធនាគារព្រៃសដើម្បីធ្វើពិធីដោះលែងទណ្ឌិតចំនួន០២រូប តាមព្រះរាជក្រឹត្យលើកលែងទោសរបស់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។