ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ចុះពិនិត្យជាក់ស្តែងពីស្ថានភាពអ្នកជាប់ឃុំនៅពន្ធនាគារខេត្តព្រៃវែង

      នារសៀល ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនាឆ្នាំ២០២០ នៅពន្ធនាគារខេត្តព្រៃវែង ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) អមដោយលោកព្រះរាជអាជ្ញា និងលោកប្រធានសាលាដំបូង បាន ដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងលើស្ថានភាពអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តព្រៃវែង ជាពិសេសស្រីមានគភ៌ ស្ត្រីមានកូនតូចតាមខ្លួន និងអនីតិជន។