ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ក្រុមការងារទី៤ នៃគ.យ.ក.ស ចុះត្រួតពិនិត្យការអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានីខេត្ត ជុំទី២។

           នៅសាលាដំបូងខេត្តកោះកុង នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ ២០២០ សមាជិកក្រុមការងារទី៤ នៃគ.យ.ក.ស. បានចូលរួមកិច្ចប្រជុំតាមដានត្រួតពិនិត្យនិងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការសកម្មភាពនៃយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងរបៀបបញ្ចូលទិន្នន័យតាមដានសំណុំរឿង សម្រាប់បីសប្តាហ៍ដំបូងនៃការអនុវត្តយុទ្ធនាការដោយសមាសភាពអញ្ជើញចូលរួមមាន លោកប្រធានសាលាដំបូង លោកព្រះរាជអាជ្ញា លោកប្រធាន លេខាធិការរដ្ឋបាល និងមន្ដ្រីទទួលបន្ទុកមួយចំនួន ។