ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីពីរ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកន្លងមក និងលើកទិសដៅបន្ត របស់ក្រុមការងារទី២

       នាព្រឹក ថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកន្លងមករបស់ក្រុមការងារទី២ ដែលបានចុះបំពេញភារកិច្ចដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យមើលលើរបាយការណ៍ស្តីពីលទ្ធផលការងារកន្លងមក និងលើកទិសដៅបន្ត របស់ក្រុមការងារទី២ នៃ គ.យ.ក.ស. ។