ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីមួយ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស.) ចុះពិនិត្យជាក់ស្តែងពីស្ថានភាពអ្នកជាប់ឃុំនៅពន្ធនាគារខេត្តកណ្តាល

          នារសៀល ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២០ នៅពន្ធនាគារខេត្តកណ្តាល ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី១ នៃគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត(គ.យ.ក.ស) អមដោយលោកព្រះរាជអាជ្ញា បាន ដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងលើស្ថានភាពអ្នកជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្តាល ជាពិសេសស្ត្រីមានគភ៌ និងស្រីមានកូនតាមម្តាយ ព្រមទាំងអនីតិជនផងដែរ។