ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចុះធ្វើអធិការកិច្ចការងារ និងផ្សព្វផ្សាយច្បាប់នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ

           កាលពីរសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ធ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២០ វេលាម៉ោង១៤:៣០ លោកស្រី ស៊ូ សុជាតា ព្រះរាជអាជ្ញារង និងជាតំណាងឱ្យលោកព្រះរាជអាជ្ញាអម សាលាដំបូងខេត្តកណ្តាលបានចុះ​ទៅអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីធ្វើអធិការកិច្ចបញ្ជីទទួលបណ្តឹង បញ្ជីឃាត់ខ្លូន ព្រមទាំងធ្វើការផ្សព្វផ្សាយក្រមព្រហ្មទណ្ឌ និង ក្រមនីតិវិធី    ព្រហ្មទណ្ឌនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោកអធិការ លោកអធិការង និង លោកមេប៉ុស្តិ៍នៅក្រុងតាខ្មៅទាំងដប់ផងដែរ។