ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំនៃក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានស្តីពីសន្ធិសញ្ញាស្តីពីបត្យាប័ន លើកទី៤ និងកិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌស្តីពីការតាក់តែងទម្រង់លិខិតស្នើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ លើកទី១

 

    នាថ្ងៃចន្ទ ៧ រោច ដល់ថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ដល់ ១៧ ខែមីនា ឆ្នាំ២០២៣ នេះ ឯកឧត្តម នាក់ សើគីរីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំក្រុមការងារសំខាន់ៗ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី រួមមាន៖ ១. កិច្ចប្រជុំនៃក្រុមការងារឧត្តមមន្ត្រីច្បាប់អាស៊ានស្តីពីសន្ធិសញ្ញាស្តីពីបត្យាប័ន លើកទី៤ និង ២. កិច្ចប្រជុំក្រុមការងារឧត្តមមន្ត្រីនៃអាជ្ញាធរកណ្តាលលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌស្តីពីការតាក់តែងទម្រង់លិខិតស្នើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ លើកទី១។