ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំពិភាក្សាស្តីពី ‘’ នីតិវិធីសម្រាប់ការចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ‘’ របស់ក្រសួងយុត្តិធម៌

    នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីនីតិវិធីសម្រាប់ការចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង របស់ក្រសួងយុត្តិធម៌ ជាមួយក្រុមការងារ FMIS នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងតម្រង់ទិសនីតិវិធីការងារទាំងឡាយតាមប្រព័ន្ធ FMIS ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងយុត្តិធម៌ ដែលកំពុងអនុវត្តឱ្យទៅជានីតិវិធីការងារតាមប្រព័ន្ធ FMIS ទាំងស្រុង ដេីម្បីពង្រឹង និងបង្កេីនបន្ថែមទៀតនូវ តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។