ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Jon Åström Gröndahl ឯកអគ្គរាជទូតស៊ុយអែត និង លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បត្តិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ, ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ ឯកឧត្តម Jon Åström Gröndahl ឯកអគ្គរាជទូតស៊ុយអែត និង លោកជំទាវ Astrid Emilie Helle ឯកអគ្គរាជទូតន័រវែស ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ កិច្ចពិភាក្សានៅក្នុងជំនួបនេះផ្តោតសំខាន់លើការងារមួយចំនួនរួមមាន កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ និងកិច្ចសន្ទនាទូទៅពាក់ព័ន្ធនឹងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ព្រមទាំងការងារមួយចំនួនផ្សេងទៀតពាក់ព័ន្ធនឹងការពិនិត្យលទ្ធភាពនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងក្រសួងយុត្តិធម៌ និងព្រះរាជាណាចក្រស៊ុយអែត ក៏ដូចជាព្រះរាជាណាចក្រន័រវែស ផងដែរ។