ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

សាលសវនាការថ្មីចំនួន៤ បន្ថែមត្រូវបានដាក់ឲ្យដំណើរការជម្រះក្តី នៅសាលាដំបូងរាជធានីភ្នំពេញ

           កាលពីថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារទី១ នៃ គ.យ.ក.ស.  ព្រមទាំងសហការី បានចុះពិនិត្យមើលសាលសវនាការថ្មីចំនួន៤ បន្ថែមដែលត្រូវបានដាក់ឲ្យដំណើរការជម្រះក្តី នៅសាលាដំបូងរាជធានីភ្នំពេញ ដែលនេះជាមធ្យោបាយមួយក្នុងការពន្លឿនសំណុំរឿងនៅក្នុងដំណាក់កាលជម្រះ។