ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី២ នៃ(គ.យ.ក.ស) បើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី

           នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី២ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានដឹកនាំសហការី បើកយុទ្ធនាការដោះស្រាយការកកស្ទះសុំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ថ្នាក់ដឹកនាំលេខាធិការដ្ឋានរដ្ឋបាលតុលាការ មេធាវីប្រតិភូ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។