ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការិយាល័យមេធាវី Building Bridge USA (BBUSA)

    នាថ្ងៃ សុក្រ ៦ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានធ្វើការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា ជាមួយការិយាល័យមេធាវី Building Bridge USA (BBUSA) លើការ “លើកកម្ពស់ចំណេះដឹងផ្នែកច្បាប់ និងការប្រើប្រាស់បណ្ណាល័យច្បាប់អេឡិចត្រូវនិច”។ តាមរយៈកិច្ចសហការនេះ នឹងជួយជម្រុញ និងលើកកម្ពស់បន្ថែមទៀត នូវចំណេះដឹងនិងជំនាញផ្នែកច្បាប់ សម្រាប់អ្នកសិក្សាស្រាវជ្រាវ និស្សិត និងមន្រ្តីអនុវត្តច្បាប់របស់កម្ពុជា តាមរយៈ ការប្រើប្រាស់ដោយឥតគិតថ្លៃបណ្ណាល័យច្បាប់អេឡិចត្រូវនិចរបស់អាមេរិក កិច្ចប្រជុំ សិក្ខាសាលា ទស្សនកិច្ចសិក្សា និងការផ្លាស់ប្តូរចែករំលែកនូវចំណេះដឹងនិងបទពិសោធន៍ផ្នែកច្បាប់ របស់ចៅក្រម ព្រះរាជអាជ្ញា មេធាវី អ្នកជំនាញផ្នែកច្បាប់ អ្នកសិក្សាស្រាវជ្រាវ និងនិស្សិត នៃប្រទេសទាំងពីរ ផងដែរ។

    បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឯកឧត្តម ជិន ម៉ាលីន បានធ្វើការបើកកម្មវិធី បឋកថា ស្តីពី "Trust Relationship & Service in the digital age" ដោយអញ្ជើញជាវាគ្មិន (១) លោកអតីតចៅក្រមសហរដ្ឋអាមេរិក John C.Coughenour និង (២) លោកអតីតប្រធានគណៈមេធាវី Bill Pickett ជូនសិក្ខាកាមជាសិស្សចៅក្រម-ព្រះរាជអាជ្ញា សារការី និងអាជ្ញាសាលា ចំនួន ១៣០ នាក់។