ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទីបី នៃ(គ.យ.ក.ស) បើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង

នា ព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទីបី នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានដឹកនាំសហការី បើកយុទ្ធនាការដោះស្រាយការកកស្ទះសុំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយមានការចូលរួមពីប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ថ្នាក់ដឹកនាំលេខាធិការដ្ឋានរដ្ឋបាលតុលាការ មេធាវីប្រតិភូ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។