ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ការពារសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌជាមួយគណៈកម្មការជំនាញរដ្ឋសភា

             នារសៀល ថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដោយទទួលបានការចាត់តាំងពីរាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានចូលរួមប្រជុំ ការពារសេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភាដឹកនាំដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងឯកឧត្តម លោកជំទាវ តំណាងគណៈកម្មការពាក់ព័ន្ធនានានៅវិមានរដ្ឋសភា។