ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណីបានដឹកនាំគណៈប្រតិភូនៃអគ្គនាយកដ្ខានកិច្ចការរដ្ឋប្បវេណី ជួបប្រជុំពិភាក្សាការងារជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី

    នៅព្រឹកថ្ងៃចន្ទ ៤ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២, គណៈ ប្រតិភូ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ដឹកនាំដោយឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក បានចុះទំនាក់ទំនង និងជួបពិភាក្សាការងា ជាមួយ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគីរី។

    គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់ពីការអនុវត្ត និងបញ្ហាប្រឈមទាក់ទង នឹងការអនុវត្តក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ពិសេសពាក់ព័ន្ធនឹងការអនុវត្តសេចក្តីសម្រេចផ្នែករដ្ឋប្បវេណីរបស់តុលាការ ។

    នៅក្នុងជំនួបពិភាក្សាការងារនេះ , ឯកឧត្ដម យ៉ម ផារ៉ូត បានបង្ហាញនិងណែនាំអំពីរចនាសម្ព័ន្ធតួនាទី និងសមាសភាពថ្នាក់ដឹកនាំថ្មីនៃនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី និងបានលើកឡើងអំពីយន្តការការងារមួយចំនួន សំដៅចូលរួមពង្រឹង ទំនាក់ទំនងការងារជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី។

   ទន្ទឹមនេះ ឯកឧត្តម ប្រធាន គណៈប្រតិភូ ក៏បានថ្លែងអំណរគុណដល់ឯកឧត្តម ថាន់ ឡេង ប្រធានសាលា ដំបូងខេត្ត និងឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា និងមន្ត្រី នៃសាលាដំបូងខេត្តមណ្ឌលគិរី ដែលបានផ្តល់កិច្ចសហការ និងស្វាគមន៍យ៉ាងកក់ក្តៅដល់ដំណើរបំពេញការងាររបស់គណ:ប្រតិភូ នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី។