ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគណៈអធិបតីនៃកិច្ចប្រជុំពិភាក្សា ដើម្បីភ្ជាប់មុខងារនៃប្រព័ន្ធរដ្ឋបាលបណ្តឹងឧទ្ធរណ៍ រវាងសាលាដំបូងរាជធានីខេត្ត និងសាលាឧទ្ធរណ៍ភ្នំពេញ


 

     នាព្រឹកថ្ងៃចន្ទ ៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជាតំណាងក្រសួងយុត្តិធម៍ អញ្ជើញចូលរួមជាគណៈអធិបតីជាមួយ ឯកឧត្តម សេង ស៊ីវុត្ថា ប្រធានសាលាឧទ្ធរណ៍ភ្នំពេញ ឯកឧត្តម អ៊ុក សាវុធ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ ភ្នំពេញ និងលោក Benjamin Moreau អនុប្រធានតំណាង OHCHR ប្រចាំកម្ពុជា ក្នុងពិធីកិច្ចប្រជុំពិភាក្សា ដើម្បីភ្ជាប់មុខងារនៃប្រព័ន្ធរដ្ឋបាលបណ្តឹងឧទ្ធរណ៍ រវាងសាលាដំបូងរាជធានី-ខេត្ត ពាក់ព័ន្ធនឹងសាលាឧទ្ធរណ៍ភ្នំពេញ នៅសាលាឧទ្ធរណ៍ភ្នំពេញ ។

     កិច្ចប្រជុំនេះធ្វើឡើងស្ថិតក្រោមគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និងការិយាល័យ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា (OHCHR) ក្នុងគោលបំណងភ្ជាប់មុខងារនៃប្រព័ន្ធរដ្ឋបាលបណ្តឹងឧទ្ធរណ៍ គ្រប់ដំណាក់កាល ដើម្បីអាចឱ្យសាលាដំបូងរាជធានីខេត្តចំនួន ៧ ដែលស្ថិតក្នុងដែមសមត្ថកិច្ចរបស់សាលាឧទ្ធរណ៍ភ្នំពេញងាយស្រួលពន្លឿនកិច្ចការបញ្ជូបណ្តឹងឧទ្ធរណ៍ ទៅសាលាឧទ្ធរណ៍ ដើម្បីឱ្យមានចំណាត់ការ និងអាចចេញសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ បានឆាប់រហ័ស និងមានប្រសិទ្ធភាព។ បន្ទាប់មក ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការរដ្ឋបាលតុលាការ និងលោក Benjamin Moreau អនុប្រធានតំណាង OHCHR ប្រចាំកម្ពុជា បានប្រគល់សម្ភារកុំព្យូទ័រ ៣គ្រឿង ម៉ាស៊ីនព្រីន+ស្កេន ១ គ្រឿង ម៉ាស៊ីន LCD១គ្រឿង និងអាគុយ UPS ចំនួន៣ ដែលជំនួយឧបត្ថម្ភរបស់អង្គការ UNICEF ។