ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា

    នាព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ប៉ែន ពេជ្រសាលី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកានៃក្រុមការងារបច្ចេកទេស នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងក្រុមការងារAsean-Act នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពនៃការអនុវត្ត និងសមិទ្ធិផលនៃផែនការការងារប្រចាំឆ្នាំ២០២២ របស់NPSC, ពិនិត្យ និងអនុម័តលើផែនការការងារប្រចាំឆ្នាំ២០២៣ និងបង្ហាញពីវឌ្ឍនភាពការងារផ្សេងៗពាក់ព័ន្ធនឹងគម្រោងស្តីពីសិទ្ធិជនរងគ្រោះ យេនឌ័រ បរិយាបន្នសង្គម ព្រមទាំងគម្រោងគោលនយោបាយសាធារណៈបែបបរិយាបន្ន។