ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំបច្ចេសទេសនិងពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស

   នាព្រឹកថ្ងៃអង្គារ ១៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ លោកជំទាវ ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំបច្ចេសទេសនិងវឌ្ឍនភាពការងាររបស់នាយកដ្ឋានគ្រប់គ្រងវត្ថុតាងនិងផលនៃបទល្មើស នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ ដោយមានការចូលរួមពីសំណាក់ លោកស្រីប្រធាននាយកដ្ឋាន និងលោក លោកស្រីជាមន្រ្តីនាយកដ្ឋានគ្រប់គ្រងវត្ថុតាង និងផលនៃបទល្មើស នៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ។ កិច្ចប្រជុំនេះរៀបចំពិភាក្សាលេីរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖

    ១.ការងារបច្ចេកទេស

    ២.ពិនិត្យវឌ្ឍនភាពការងារ

    ៣.ទិសដៅបន្ត

     ៤.បញ្ហាផ្សេងៗ