ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិហិរញ្ញវត្ថុអន្តរជាតិ IMF

     ទីស្តីការក្រសួងយុត្តិធម៌៖ នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២, លោក ជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការប្រចាំការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី អមដោយឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី ព្រមទាំងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋប្បវេណី បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយក្រុមការងារបេសកកម្មរបស់មូលនិធិហិរញ្ញវត្ថុអន្តរជាតិ (Wrap-up Meeting) តាមប្រព័ន្ធ អនទ្បាញ (Zoom) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។