ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម សៀ តុង អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់អង្គភាពអគ្គាធិការដ្ឋានកិច្ចការតុលាការក្រសួងយុត្តិធម៌

    នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២២ ឯកឧត្តម សៀ តុង អគ្គាធិការ នៃអគ្គាធិការដ្ឋានកិច្ចការតុលាការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាក្នុងការពង្រឹងសមត្ថភាពការងាររបស់អង្គភាពអគ្គាធិការកិច្ចការតុលាការ មានរបៀបវរ:ដូចខាងក្រោម៖

     ១-ណែនាំសមាសភាពដែលទើបទទួលបានការតែងតាំងថ្មី

     ២-ការពង្រឹងវិន័យការងាររបស់មន្ត្រីរាជការចំណុះឲ្យអង្គភាពអគ្គាធិការដ្ឋានកិច្ចការតុលាការ

     ៣-ការពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ការចុះសិ្ថតិសំណុំរឿង ការលើកផែនការធនធានមនុស្ស ផែនការហិរញ្ញវត្ថុ

     ៤-ការពង្រឹងប្រសិទ្ធការងារលើការលើកយោបល់ ផ្តល់យោបល់ ក្នុងកំណត់បង្ហាញ និងរបាយការណ៍ ពាក់ព័ន្ធនឹងសំណុំរឿងអធិការកិច្ច ៥-បញ្ហាផ្សេងៗ

    កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអស់លោកជាអគ្គាធិការរង អធិការ ប្រធាននាយកដ្ឋានកិច្ចការទូទៅ ប្រធាននាយកដ្ឋានកិច្ចការបច្ចេកទេសច្បាប់ និងនីតិវិធី ព្រមទាំងមន្ត្រីនៃអគ្គាធិការកិច្ចការតុលាការផងដែរ។