ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ នៃ(គ.យ.ក.ស) បើកយុទ្ធនាការនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង

      នា ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទី៤ នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានដឹកនាំសហការីមួយចំនួន ចុះបើកយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង និងប្រជុំពិភាក្សាការងារជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង។