ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ អញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌នៅអង្គភាពប្រឆាំងអំពើពុករលួយ

    នារសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៌ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម ប៉ែន ពេជ្រសាលី អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ នៃក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលមន្រ្តីនគរបាលយុត្តិធម៌របស់អង្គភាពប្រឆាំងអំពើពុករលួយស្តីពីក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ បច្ចេកទេស និងនីតិវិធីក្នុងការកសាងសំណុំរឿងអំពើពុករលួយ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

    ឯកឧត្តម អគ្គនាយកកិច្ចការអយ្យការ និងព្រហ្មទណ្ឌ បានអញ្ជើញធ្វើបទបង្ហាញអំពីច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ ព្រមទាំងចែករំលែកបទពិសោធន៍លើការងារទាក់ទងនឹងការធ្វើសំណើ ការទទួលសំណើ ការអនុវត្តសំណើការជួយគ្នាផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រួមទាំងការបង្កក ការចាប់យក និងការរឹបអូសទ្រព្យសម្បត្តិ ជូនដល់សិក្ខាកាមនៃអង្គភាពប្រឆាំងអំពើពុករលួយ។