ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាន នៃ(គ.យ.ក.ស) បានដឹកនាំប្រជុំការងារលេខាធិការដ្ឋាន នាព្រឹកថ្ងៃទី២០ ឧសភា ឆ្នាំ២០២០នៅសាលប្រជុំក្រសួងយុត្តិធម៌

     នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការដ្ឋាន នៃ គ.យ.ក.ស. បានបើកកិច្ចប្រជុំដើម្បីធ្វើការពិនិត្យ កំណត់ បែងចែក តួនាទី និងភារកិច្ច ដល់សមាជិក សមាជិកា នៃលេខាធិការដ្ឋានទាំងអស់ ដើម្បីចូលរួមបំពេញការងារគាំទ្រដល់យុទ្ធនាការការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី ខេត្ត ។