ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ អញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំយន្តការសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១

 

    ភ្នំពេញ៖ នារសៀល ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ អញ្ជើញដឹកនាំសហការីចូលរួមកិច្ចប្រជុំយន្តការសុខដុមនីយកម្មការកែទម្រង់ ៣ បូក ១។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីការដ្ឋាននៃកំណែទម្រង់ ៣ ផ្សេងទៀត រួមមាន អគ្គលេខាធិការគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ។

អង្គប្រជុំ ត្រូវបានពិភាក្សាលើរបៀបវារៈ សំខាន់ៗចំនួន ៥ ដូចជា÷

        ១-លទ្ធផលនៃវិបស្សនានៅខេត្តកំពត កាលពីខែសីហា ឆ្នាំ២០២២

       ២-ឯកសារចក្ខុវិស័យនិងយុទ្ធសាស្ត្រសុខដុមនីយកម្មការកែទម្រង់៣ បូក១

      ៣-សេចក្តីព្រាងអនុក្រឹត្យស្តីពីសុខដុមនីយកម្មការកែទម្រង់៣ បូក១

     ៤-ការរៀបចំវិបស្សនា នាខែកញ្ញា ខាងមុខ ៥-បញ្ហាផ្សេងៗ។