ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ កញ្ញា IRIE JUNKO អនុប្រធានវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI)

 

    ទីស្តីការក្រសួងយុត្តិធម៌៖ នារសៀល ថ្ងៃ ព្រហស្បតិ៍ ៩ រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២២ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្ត្រី បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយ កញ្ញា IRIE JUNKO អនុប្រធានវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិសម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI)។

    កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារសំខាន់មួយចំនួន រួមមាន៖

        ១-លទ្ធផលនៃកិច្ចសហការកន្លងមករវាងក្រសួងយុត្តិធម៌កម្ពុជា និង UNAFEI លើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលពាក់ព័ន្ធនឹងទោសការងារសហគមន៍

        ២-ការសិក្សាស្វះស្វែងរកកិច្ចសហប្រតិបត្តិការបន្តលើកិច្ចការអនុវត្តទោសការងារសហគមន៍នៅកម្ពុជា

       ៣-ការពង្រឹងកិច្ចសហការបន្តតាមរយៈ ការរៀបចំជនបង្កោល និងក្រុមការងារចម្រុះនៃស្ថាប័នទាំង២។

    ឆ្លៀតក្នុងឪកាសជំនួបនេះ កញ្ញា IRIE JUNKO ក៏បានធ្វើការអញ្ជើញ ឯកឧត្តម ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ ចូលរួមសិក្ខាសាលា និងទស្សនកិច្ចសិក្សាពាក់ព័ន្ធនឹងការអនុវត្តទោសការងារសហគមន៍ នៅប្រទេសជប៉ុន ក្នុងខែសីហា ខាងមុខនេះផងដែរ។